> ដំបូងគេគឺ Apple បន្ទាប់មក​ Microsoft ហើយឥឡូវ​នេះ​គឺ Google :)

ដំបូងគេគឺ Apple បន្ទាប់មក​ Microsoft ហើយឥឡូវ​នេះ​គឺ Google :)

Posted on Wednesday, October 5, 2011 | No Comments

ដំបូងគេគឺ Apple បន្ទាប់មក​ Microsoft ហើយឥឡូវ​នេះ​គឺ Google

ដំបូងគេគឺ Apple បន្ទាប់មក​ Microsoft ហើយឥឡូវ​នេះ​គឺ Google….
Google បាន​បើក​ហាង​ចែក​ចាយ​លក់​ដំបូង​គេ​របស់​ខ្លួន​នៅ​ទីក្រុង​ឡុងដ៏កាល​ពី​ ថ្ងៃទី ៣០ ខែ​កញ្ញាកន្លង​ទៅ​នេះ។ នៅ​ខណៈដែល​ “Chrome Zone” ជា​ហាង​មួយ​​ក្នុងហាង​មួយ​ផ្សេងទៀត​នៅ​ Tottenham Court Road PC Worldក៏ដោយ​ វា​នៅ​តែ​ជា​ហាង​ដំបូង​គេ​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុ​ន​មាន​គម្រោង​បើក​ហាង​ជា​ច្រើន​ទៀត​ផងដែរ។
យោង​តាម​សេចក្តី​រាយការណ៍​មួយ​ពី​សារព័ត៌មាន​ London Evening Standard បាន ​ប្រាប់​ឱ្យ​ដឹង​ថា​ការ​បើក​ហាង​តូច​សាក​ល្បង​នេះ​គឺ​ជា​សញ្ញាមួយ​ឈាន​ទៅ​ ដល់​ជោគជ័យ​ធំ​សំរាប់​ការ​បើក​ហាង​ធំៗ​ផ្សេងទៀត​។ លោក​ Arvind Desikan ជា​នាយក​ផ្នែក​ទីផ្សារ​អ្នក​ប្រើ​ប្រាស់​របស់​ក្រុមហ៊ុន Google ប្រចាំ​នៅ​ចក្រភព​អង់​គ្លេស​មាន​បាន​និយាយ​ថាៈ
“នេះ ​ជា​ហាង​តូច​មួយ​ដំបូង​គេ​របស់​យើង ហើយ​វា​ក៏​ជា​ជំហាន​ដំបូង​គេ​របស់​យើង​ផងដែរ។ នេះ​គឺ​ជា​រឿង​មួយ​ដែល​ក្រុមហ៊ុន Google នឹង​ធ្វើការ​បន្តទៅ​ទៀត​ និង​ដើម្បី​ប្រមើល​ទីផ្សារ​ណាខ្លះ​ដែល​អាច​គ្រប់គ្រងក្តោប​ក្តាប់បន្ថែម​ ទៀត។”
លោក​ក៏​បាន​ បន្ថែម​ទៀត​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថាតួលេខ​កុំព្យូទ័រ​ Laptop ប្រហែល​ជា​ 80 ភាគរយ​ត្រូវ​បា​គេ​លក់​នៅ​តាម​ហាង​តូច​ៗ​ ហេតុ​ដូច​នេះ​ហើយ​ទើប​ក្រុមហ៊ុន Google បើ​ក​ហាង​តូច​មួយ​នេះ​សំរាប់​សាក​ល្បង​លក់​កុំព្យូទ័រ Chromebooks របស់ខ្លួន ព្រោះ​គេ​គិត​ថា​វា​ជា​ទី​កន្លែង​ដ៏​សក្តិសម​បំផុត។
“យើង ​យល់​​ឃើញ​ថាវា​ជា​រឿង​គួរ​អស់​សំនើច​មួយ​ដែរ​ ​នៅ​ពេល​ដែល​មនុស្សម្នា​បាន​សាក​ល្បង​ និង​លេង​ជាមួយ​ផលិតផលថ្មី​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើលដូច​ជា​កុំព្យូទ័រ Chromebook អញ្ចឹង​ដែរ។ រាល​អតិថិជន​ទាំង​អស់​អាច​ចូល​មើល​ និង​សាក​ល្បង​ជាមួយ​ផលិត​ផល​ទាំង​អស់​បានគ្រប់​គ្នា ហើយ​យើង​ចង់​ដឹង​អំពី​ថា​តើ​គាត់​មាន​អារម្មណ៍ និង​យល់​យ៉ាង​ណា​ចំពោះ​ផលិតផល​របស់​យើង​ ដោយ​យើង​នឹង​តាម​ដាន​រាល់​សកម្មភាព​និង​ការ​ឆ្លើយ​តប​របស់​គាត់។”

Leave a Reply

Powered by Blogger.
index

Label 4

index

Label 1

index

Label 5

index

Label 2

>> << Your label here

index

Label 3

Popular post

index

Label 6