> Toshiba ដាក់​បង្ហាញ​ទូរទស្សន៍​ 3D ដោយ​មិន​ប្រើ​វ៉ែនតា​ និង​មាន​ភាព​ច្បាស់​រហូត​ដល់​ 3,840 x 2,160 ភីចសែល

Toshiba ដាក់​បង្ហាញ​ទូរទស្សន៍​ 3D ដោយ​មិន​ប្រើ​វ៉ែនតា​ និង​មាន​ភាព​ច្បាស់​រហូត​ដល់​ 3,840 x 2,160 ភីចសែល

Posted on Tuesday, October 4, 2011 | No Comments

Toshiba ដាក់​បង្ហាញ​ទូរទស្សន៍​ 3D ដោយ​មិន​ប្រើ​វ៉ែនតា​ និង​មាន​ភាព​ច្បាស់​រហូត​ដល់​ 3,840 x 2,160 ភីចសែល កាលពី ​សប្តាហ៍​មុន​ក្រុមហ៊ុន Toshiba បាន​ដាក់បង្ហាញ​ទូរទស្សន៍ 4K TV ដែល​ជា​ទូរទស្សន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុនដដែល​នេះ​បាន​ដាក់​បង្ហាញ​ទូរទស្សន៍​ LCD ទំហំ 55 អ៊ីញ​របស់​ខ្លួនដែល​មាន​ភាព​ច្បាស់​ដូច​គ្នា​នឹង​ទូរទស្សន៍​មុនដែរ​គឺ 3,840 x 2,160 ភីចសែល​ ដែល​ច្បាស់​ជាង​ HD ដល់​ទៅ​បួន​ដង ប៉ុន្តែ​វា​អាច​បង្ហាញ​រូប​ភាព 3D (3 Dimensions) បាន​ដោយ​មិន​ចាំ​បាច់​ពាក់​វ៉ែន​តា​ឡើយ។ ទូរទស្សន៍​នេះ​នឹង​ត្រូវ​គេ​ដាក់​តាំង​នៅ​ឯ​ការ​តាំង​ពិពណ៍ CREATEC 2011 នៅ​ប្រទេសជប៉ុន​នា​ថ្ងៃ​ស្អែក​នេះ។ 
គួរ​បញ្ជាក់​ដែរ​ថា​ REGZA 55X3 [JP] គឺ​ជា​ទូរទស្សន៍​ដំបូង​គេ​សំរាប់​ប្រភេទ​ដូច​គ្នានេះ ទាស់​ត្រង់​ថា​នៅ​ពេល​ដែល​យើង​ប្រើ​មុខ​ងារ​ 3D ភាព​ច្បាស់​របស់​វា​បាន​តែ​ 1,280 x 720 ភីចសែល​តែ​ប៉ុណ្ណោះ។ ចំពោះ​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​របស់​ទូរទស្សន៍​នេះ​គឺ​៖
  • Contrast Ratio 5,000:1 
  • មាន​ LED backlight 
  •  processor ស៊េរី​ថ្មី​ម៉ូដែល​  “REGZA Engine CEVO Duo” 
  • មាន​លក្ខណៈ​ពិសេស​អាច​ធ្វើ​ឱ្យ​រូបភាព​ 3D ច្បាស់​ល្អ
  • មាន​ REGZA LINK
  • មាន​ Digital Tuner ចំនួន 5
  • មាន​ Speaker 10W x 2ch + 10W 
  • មាន​ឌុយ​ដោត​ HDMI ចំនួន 4
  • និង​ ឌុយដោត​ USB ចំនួន 2

ក្រុមហ៊ុន Toshiba មាន​គម្រោង​ចាប់​ផ្តើម​លក់​ទូរទស្សន៍​នៅ​ប្រទេស​ជប៉ុន​នា​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ​ក្នុង​តំលៃ $11,730 ។

Leave a Reply

Powered by Blogger.
index

Label 4

index

Label 1

index

Label 5

index

Label 2

>> << Your label here

index

Label 3

Popular post

index

Label 6